Thursday, January 29, 2015

វិធីងាយៗក្នុងការថែរក្សា​ផ្ទៃ​មុខ​អោយ​ស្រស់​ស្អាត​ដោយ​គ្រាន់​តែ​ប្រើ​ស៊ុត​មួយ​គ្រាប់

ផ្ទៃមុខ គឺជាផ្នែកដ៏​សំខាន់​មួយ​នៃ​រាង​កាយ​ដែល​យើង​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​មើល​ថែ​រក្សា​អោយ​បាន​ល្អ​បំផុត ដើម្បី​មាន​ភាព​ជឿ​ជាក់​ជាង​មុន​ក្នុង​ការ​ទំនាក់​ទំនង​ជា​មួយ​អ្នក​ដទៃ។ ប្រសិន​បើ​អ្នក​ទាំង​អ​ស់គ្នា​មិន​ធ្លាប់​បាន​លឺ​ពីវីធី​ប្រើ​ប្រាស់​ស៊ុត​បិទ​ធ្វើ​ជា​ម៉ាស​មុខពី​មុន​មកទេ យើង​សូម​ណែនាំ​អ្នក​ទាំង​អស់គ្នា​អោយ​សាក​ល្បងវិធី​ថែរក្សា​ផ្ទៃ​មុខ​តាម​វីធី​នេះ​ទាំង​អស់គ្នា ព្រោះ​អី​វា​ចំណាយ​លុយ​តិច​តួច​បំផុត គ្មាន​ផល​ប៉ះ​ពាល់​ទេ រីឯ​អត្ថ​ប្រយោជន៍​ដែល​អ្នក​ទទួល​បាន​គឺ​វា​មាន​ច្រើន​លើស​លុប​មុន​គួរ​អោយ​ជឿ​ឡើយ។
​​
នៅក្នុងស៊ុត វាមានផ្ទុកទៅដោយសារធាតុប្រូតេ​អ៊ីន​ដល់​ទៅ​ជាង 89 ប្រភេទ​ឯណោះ ដែល​សុទ្ធ​តែ​ជា​អាហារ​ដ៏​ល្អ​សម្រាប់​កោសិកា​ស្បែក​មុខ។ បន្ថែម​ពី​លើ​នេះ​ទៀត​វា​ក៏​សំបូរ​ទៅ​ដោយ​វីតាមីន A និង សារ​ធាតុ​Collagen ផង​ដែរ ដែល​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​អាច​ព្យា​បាល​កោសិការ​ចាស់ៗ​អោយ​រស់​ឡើង​វិញ បំបាត់​ស្នាម​អុជៗ និង​ធ្វើ​អោយ​ស្បែក​មុខ​មាន​ភាព​តឹង​ណែន​ល្អ ស្រស់​ថ្លា​ជាង​មុន​ជាដើម។
ពិសេសណាស់មែនទេ?ដើម្បីដឹងអោយកាន់តែ​ច្បាស់​ពី​ប្រសិទ្ធ​ភាព​របស់​វា​នោះ មាន​តែ​ការ​សាក​ល្បង​តែ​ប៉ុណ្ណោះ ហើយ​ចំពោះ​វត្ថុ​ផ្សំ និង​របៀ​បធ្វើ​គឺ​មាន​ភាព​ងាយ​ស្រួល​បំផុត​មិន​គួរ​អោយ​ជឿ។
តម្រូវការ
  • ស៊ុតមាន់មួយគ្រាប់
  • ទឹកក្តៅអ៊ុនៗសម្រាប់លុបលាងមុខ
  • កន្សែងស្អាតមួយសម្រាប់ជូតមុខ
  • ក្រូចឆ្មារមួយចំហៀងតូច (មានក៏បាន អត់​ក៏​បាន ក៏​ប៉ុន្តែ​វា​ល្អ​សម្រាប់​អ្នក​មា​នផ្ទៃ​មុខ​សំបូរ​ជាតិ​ខ្លាញ់)
  • ក្រដាសជូតមាត់សម្រាប់​បិទ​ពី​លើ​ស៊ុត ( មាន​ក៏​បាន អត់​ក៏​បាន)
របៀបធ្វើ
  • គោះស៊ុតមាន់ ដោយ​បែង​ចែក​ផ្នែក​ស​មួយ​ផ្នែក ផ្នែក​លឿង​មួយ​ផ្នែក កុំ​អោយ​ច្រឡំ​គ្នា
  • កូរស៊ុតផ្នែកស ដោយ​លាយ​ជា​មួយ​ទឹក​ក្រូច​ឆ្មា អោយ​ឡើង​ពពុះ
  • លុបលាងផ្ទៃ​មុខ​អ្នក​ជាមួយ​ទឹក​ក្តៅ​អ៊ុនៗ ដើម្បី​បើ​ករន្ធ​ញើស ងាយ​ស្រួល​ដល់​ស៊ុត​ក្នុង​ការ​ជ្រៀត​ចូល​ក្នុង​ស្បែក​ល្អ រួច​ជូត​សំអាត​អោយ​ស្ងួត​ដោយ​ក្រណាត់​ស្អាត។
  • យកស៊ុតពណ៌ស​ដែល​យើង​បាន​កូរ​អំបាញ់​មិញ​មក​លាប​សព្វ​លើ​ផ្ទៃ​មុខ ប៉ុន្តែ​ហាម​លាប​លើ​ត្រ​បក​ភ្នែក និង​បបូរ​មាត់​អោយ​សោះ។
  • ដំណាក់កាលនេះ​អ្នក​អាច​យក​ក្រ​ដាស​ជូត​មាត់​បិ​ទពី​លើ​ក៏​បាន រឺ​មិន​បាច់​បិទ​ក៏​បាន​អា​ស្រ័យ​តាម​ចំណង់​ចំណូល​ចិ​ត្ត​អ្នក។
  • បន្ទាប់ពីទុក​ចោល​អោយ​ឡើង​រឹង​ស្ងួត​រយៈ​ពេល​ពី 20 ទៅ 30 នាទី​ហើយ សូម​លាង​សំអាត​វា​ជា​មួ​យ​ទឹក​ក្តៅ​អ៊ុនៗ​ទៀត និង​ជូត​សំអាត​អោយ​អស់​ជាតិ​ទឹក​ជា​មួយ​ក្រណាត់​ស្អាត​មួយ។
  • ឥលូវនេះលាប​ស៊ុត​ផ្ទៃ​ពណ៌​លឿង​ដែល​អ្នក​បាន​វាយ​កូរ​អោយ​សព្វ​ពេញ​ផ្ទៃ​មុខ​ទៀត និង​ទុក​ចោល​អោយ​ឡើង​កក​រឹង​ចន្លោះ​ពី 20 ទៅ 30 នាទី​ទៀត រួច​សឹម​លាង​ជម្រះ​ជា​មួយ​ទឹក​ក្តៅ​អ៊ុនៗ​ជា​ការ​ស្រេច។
  • ដំណាក់កាល​ចុង​ក្រោយ​សូម​លាង​ទឹក​ជា​មួយ​ទឹក​ដែល​មាន​សីតុណ្ហ​ភាព​ធម្មតា ដើម្បី​បិទ​រន្ធ​ញើស​អោយ​តូច​វិញ​ទៅ​ជា​ការ​ស្រេច។
 
វិធីបិទម៉ាសមុខដោយប្រើប្រាស់​ស៊ុត​នេះ​គឺ​មាន​ប្រសិទ្ធ​ភាព​ខ្ព​ស់​បំផុត ដែល​វា​អាច​ជួយ​អោយ​ស្បែក​មុខ​កាន់​តែ​មាន​ភាព​ស្រស់​ថ្លា តឹង​ណែន បំបាត់​អស់​នូវ​ស្នាម​អាចមន៍​រុយ មុន​ខ្សាច់​ដែល​បង្កប់​ខ្លួន​នៅ​ក្នុង​ស្បែក រឹត​បន្តឹង​ស្នាម​ជ្រីវ​ជ្រួញ​ជា​ដើម។ អ្នក​អាច​ធ្វើ​ការ​បិទ​ម៉ាស​មុខ​នេះ​បាន ពីរ រឺ បី​ដង​ក្នុង​មួយ​សប្តាហ៍ ហើយ​យើង​សូម​ធានា​ថា អ្នក​នឹ​ងឃើញ​ប្រសិទ្ធ​ភាព​តាំង​ពី​ធ្វើ​លើក​ទីមួយ​មក​ម្ល៉េះ។

0 comments:

Post a Comment