ប្រសិនបើអ្នកមានបញ្ហាឬសដូងបាត សូមកុំព្យាយាមប្រឹងពេក អំឡុងពេលអ្នកបន្ទោរបង់ ព្រោះវាអាចនឹងធ្វើឲ្យ ដុំសរសៃឈាមដែលរីកនោះ កាន់តែរីកជាងមុន។ ដូច្នេះ អ្នកគួរបរិភោគចំណីអាហារណា ដែលមានជាតិសរសៃៗ (fiber) ឲ្យបានច្រើន ផឹកទឹកឲ្យបានច្រើន និងព្យាយាមធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ នោះវានឹងអាចជួយឲ្យលាមកអ្នកទន់ ងាយស្រួលបន្ទោរបង់ ហើយការពារអ្នក ពីបញ្ហាឬសដូងបាតនេះ។
សំគាល់ ៖ ដើម្បីការពារកុំឲ្យឬសដូងបាតនោះ មានការលយចេញមកក្រៅ អំឡុងពេលនៅក្នុងបន្ទប់ទឹក អ្នកអាចព្យាយាមធ្វើចលនា ដូចខាងក្រោម ៖
• អង្គុយ ដោយព្យាយាមដាក់ដងខ្លួនឲ្យត្រង់
• លើកដៃដាក់លើក្បាល ដើម្បីធ្វើឲ្យពោះវៀន ដើរបានស្រួល
• ព្យាយាមប្រឹងសាច់ដុំពោះ ឲ្យកន្ត្រាក់ ដើម្បីជួយឲ្យពោះវៀនដើរបានល្អ៕ - narin
0 comments:
Post a Comment