ការមិនព្យាបាលបញ្ហាទឹកស៊ីជើង វានឹងអាចរីករាលដាល ទៅដល់ផ្នែកផ្សេងៗទៀតរបស់រាងកាយ ឬមនុស្សផ្សេងទៀត រួមទាំងសមាជិកគ្រួសារផងដែរ។ ផ្សិត អាចរីករាលដាលទៅជើង ក្រចកជើង ដៃ ក្រចកដៃ និងតំបន់សំខាន់របស់រាងកាយណាមួយ។ ប្រភេទនៃផ្សិតនេះ ជាទូទៅ ចូលចិត្តរស់នៅក្នុងស្បែក សក់ និងក្រចក។ វាមិនឈ្លានពានជ្រៅ ចូលទៅក្នុងសរីរាង្គក្នុងរាងកាយ ឬទៅចូលទៅក្នុងប្រព័ន្ធឈាមទេ។
ការឆ្លងមេរោគផ្សិតលើក្រចក ត្រូវបានគេហៅថា Unguium ឬក៏ Onychomycosis។ ផ្សិតក្រចក អាចមានការលំបាកខ្លាំងណាស់ក្នុងការព្យាបាល។ ថ្នាំប្រឆាំងមេរោគផ្សិត អាចនឹងត្រូវបានតម្រូវឱ្យប្រើ នៅក្នុងករណីនៃការឆ្លងមេរោគផ្សិតលើក្រចកជើង ដែលមានកម្រិតធ្ងន់ធ្ងរ។
• ការឆ្លងមេរោគ ផ្សិតនៅក្រចកជើង
• ការឆ្លងមេរោគផ្សិតនៅក្រលៀន
• ការឆ្លងមេរោគផ្សិតនៅលើស្បែក
• ការបង្កជាការរលាក ដោយសារបាក់តេរីមានការវិវត្តន៍ បន្ទាប់ពីការឆ្លងមេរោគរបស់ពពួកគផ្សិត។
អ្នកដែលមានជំងឺទឹកនោមផ្អែម ជំងឺមហារីក អ្នកផ្ទុកកមេរោគអេដស៍ ឬជំងឺអេដស៍ ឬអ្នកមានបញ្ហាភាពស៊ាំផ្សេងទៀត ដែលវាអាចនឹងងាយឆ្លងគ្រប់ប្រភេទនៃមេរោគ រួមទាំងផ្សិតផងដែរ៕
0 comments:
Post a Comment