Thursday, January 15, 2015

អាហារ​ប្រយុទ្ធប្រឆាំង​នឹង ការ​ដុះ​ក្បាលពោះ

តើ​ការ​ដុះ​ក្បាលពោះ កំពុងតែ​កើតមាន​ចំពោះ​អ្នក​ឬ​? ប្រសិន​បើ​ដូច្នោះ​មែន អ្នក​មិន​មែន​កើត​វា​តែម្នាក់ឯង​នោះទេ​។ ការ​ត្អូញត្អែរ​ភាគច្រើនបំផុត គឺ​បញ្ហា​នេះ​ចំពោះ​បុរស និង​ស្ត្រី ដែល​មាន​អាយុ​លើសពី ៤០ ឆ្នាំ​។ អាហារ​ដែល​ផ្តល់​នូវ​សុខភាព ការធ្វើ​លំ​ហាត់ប្រាណ​គ្រប់គ្រាន់ ការ​គេ​ង​បាន​គ្រប់គ្រាន់ និង​ការគ្រប់គ្រង​ស្ត្រេ​ស គឺជា​រឿង​សំខាន់ ដើម្បី​រក្សា​ក្បាលពោះ​របស់​អ្នក អោយ​នៅ​រាបស្មើ​។ ប៉ុន្តែ តើ​មាន​អាយុ​ជាក់លាក់​ណា ដែល​អាច​ជួយ​រក្សា​ខ្លាញ់ ពី​ការប្រមូលផ្តុំ​នៅ​នឹង​ក្បាលពោះ​នោះ​? ខាងក្រោម​នេះ គឺជា​អាយុ​សំខាន់ ៤ ដែល​អាច​ធ្វើអោយ​មាន​ភាពខុសប្លែ​កបាន​។​
​ជាតិ​សរសៃ​
​អាហារ​ដែល​មាន​ជាតិ​សរសៃ​ខ្ពស់ ដូច​ជា​គ្រាប់​ធញ្ញជាតិ បន្លែ ផ្លែឈើ មិន​ត្រឹមតែ​ជួយ​អ្នក អោយ​មាន​អារម្មណ៍​ឆ្អែត​បានយូរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ វា​ក៏​ជួយ​រក្សា​រង្វង់​ក្បាលពោះ​របស់​អ្នក​ផងដែរ​។ ការស្រាវជ្រាវ​ថ្មីៗ​បាន​រកឃើញថា មនុស្សពេញវ័យ ដែល​បាន​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​សរសៃ​ខ្ពស់ មានការ​ដុះ​ក្បាលពោះ​តិច ធៀប​ទៅនឹង​អ្នក​ដែល​ញ៉ាំ​ជាតិ​សរសៃ​តិច​។
​ដោយយោង​តាម​វិទ្យាស្ថាន​ផ្នែក​វេជ្ជសាស្ត្រ ស្ត្រី​គួរតែ​ញ៉ាំ​អាហារ​ជាតិ​សរសៃ អោយបាន ២៥ ក្រាម​ជា​រៀងរាល់ថ្ងៃ ខណៈ​ដែល​បុរស​គួរតែ​ញ៉ាំ​វា ៣៨ ក្រាម​ក្នុង​មួយថ្ងៃ​។ ចូរ​រីករាយ​អាហារ ដែល​មាន​ជាតិ​សរសៃ​អោយបាន​ច្រើន​។​
​ខ្លាញ់ Monounsaturated Fat
​ខ្លាញ់​នេះ អាច​ជា​អាវុធ​ក្នុង​ការប្រយុទ្ធប្រឆាំង នឹង​ការ​ដុះ​ក្បាលពោះ​។ មិន​ដូច​ទៅ​នឹង​ជាតិ​ខ្លាញ់ Saturated Fat នោះទេ ខ្លាញ់​នេះ គឺ​ល្អ​ចំពោះ​សុខភាព​បេះដូង និង​នៅពេល​ដែល​ញ៉ាំ​វា​ក្នុង​កម្រិត​មធ្យម ដែល​អាច​ជា​ឥទ្ធិពល​វិជ្ជមាន​នៅ​នឹង​ក្បាលពោះ​។​
​ការស្រាវជ្រាវ​បាន​បង្ហាញថា ការជំនួស​ខ្លាញ់ Saturated Fat ទៅ​ជា​ខ្លាញ់ Monounsaturated Fat អាច​បង្កើត​បាន​តិច ប៉ុន្តែ វា​អាច​ស្រក​ទម្ងន់ និង​ខ្លាញ់ ដោយ​មិន​មាន​ការផ្លាស់ប្តូរ​រាងកាយ​នោះ​។ ជាពិសេស ការស្រាវជ្រាវ​បានចង្អុលបង្ហាញ​ពី សមត្ថភាព​ទោល​នៃ​ខ្លាញ់​ប្រភេទ​នេះ គឺ​ជួយ​ការពារ​ការប្រមូលផ្តុំ​នៅ​នឹង​ខ្លាញ់​។​
Probiotics
Probiotics គឺ​មាន​អត្ថប្រយោជន៍​ចំពោះ​សុខភាព​មនុស្ស ហើយ​ពួក​វា​អាច​ជួយ​អោយ​អ្នក មាន​សុខភាព​ល្អ​ប្រសើរ​ផងដែរ​។ Probiotic ធ្វើ​សកម្មភាព ដោយ​ជម្រុញ​ដល់​មុខងារ​នៃ​ប្រដាប់​រំលាយ​អាហារ និង​ភាពរឹងមាំ​នៃ​ស្រទាប់​របស់​ពោះវៀន ដើរតួ​ក្នុង​ការវាយប្រហា​រ​បាក់តេរី ដែល​រស់នៅ​ក្នុង​ប្រដាប់​រំលាយ​អាហារ និង​ជម្រុញ​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​។
​វីតាមីន D
​ការស្រាវជ្រាវ​បាន​បង្ហាញថា វីតាមីន D ជួយ​រក្សា​លំនឹង​ខ្លាញ់​ពោះ ជាពិសេស ជួយ​បន្ថយ​ខ្លាញ់​នៅក្នុង​សរីរៈ​នានា ចំពោះ​មនុស្ស​ធា​ត់​។ ការស្រាវជ្រាវ​ដទៃទៀត​បាន​រកឃើញថា កម្រិត​ទាប​នៃ​វីតាមីន D ត្រូវ​បាន​ផ្សារភ្ជាប់​ជាមួយ​នឹង​ការកើនឡើង ការ​មិន​ច្រោះ​ខ្លាញ់ ចំពោះ​ស្ត្រី​ដែល​មាន​សុខភាព​ល្អ​។​
​ចាប់តាំងពី​ជនជាតិ​អាមេរិក ខ្វះ​ការប៉ះពាល់​ទៅ​នឹង​ពន្លឺព្រះអាទិត្យ​នោះ សូម​ប្រាកដថា អ្នក​បាន​បញ្ចូល​វីតាមីន D នៅ​ក្នុង​អាហារ​របស់​អ្នក​។ គេ​បាន​ណែនាំ​អោយ​ញ៉ាំ ៤០០ UI នៃ​វីតាមីន D ក្នុង​មួយ​ថ្ងៃៗ ចំពោះ​មនុស្ស​វ័យ​ជំទង់ ប៉ុន្តែ ការស្រាវជ្រាវ​មួយ បាន​គាំទ្រ​ថា ជាង ៩០ ភាគរយ នៃ​ប្រជាជន​អាមេរិក បាន​បរាជ័យ​ក្នុង​ការទទួល​វា តាម​ចំណីអាហារ​តែមួយ​មុខ​គត់​នោះ​៕

0 comments:

Post a Comment