រៀងរាល់រដូវរងារម្តងៗ មនុស្សភាគច្រើននៅជុំវិញពិភពលោកតែងតែជួបប្រទះនូវជម្ងឺផ្តាសាយ និង ក្អក កណ្តាស់ ព្រោះវាត្រជាក់ពេក ធ្វើអោយពួកគេទ្រាំស្ទើរតែមិនបាន។ កាលដែលលោកអ្នកកើតរោគផ្តាសាយ ក្អក កណ្តាស់ នៅពេលត្រជាក់នេះ មកពីលោកអ្នកមិនទាន់បានយល់ដឹងពីរបៀបការពារខ្លួនរបស់អ្នក។ ខាងក្រោមនេះបង្ហាញពីការការពារខ្លួនរបស់អ្នកពីជម្ងឺទាំងនោះ ដោយអនុវត្តនូវក្បួនច្បាប់អនាម័យដូចតទៅ៖


- ការចាក់វ៉ាក់សាំងការពារជម្ងឺផ្តាសាយ៖ គឺជាវិធីសាស្រ្តដ៏មានប្រសិទ្ធភាពបំផុតដើម្បីការពារខ្លួនរបស់អ្នកពីការកើតរោគផ្តាសាយ។ លោកអ្នកគួរតែទៅពិគ្រោះយោបល់និងចាក់វ៉ាក់សាំងនៅមន្ទីរពេទ្យ ជាពិសេសសម្រាប់ខែ មករា និង កុម្ភៈ តែម្តង។

- ការលាងដៃអោយបានញឹកញាប់៖ វាក៏ជាការមួយល្អផងដែរ ដើម្បីកំចាត់ចោលនូវមេរោគផ្សេងៗ ដែលចង់ឆ្លៀតឱកាស ហើយបើអាចធ្វើបានសូមណែនាំប្រាប់មនុស្សនៅជុំវិញខ្លួនរបស់អ្នក អោយឧស្សាហ៍លាងដៃផង។

- រៀបចំដៃជើងរបស់អ្នកអោយបានត្រឹមត្រូវ៖ ជាធម្មតាមនុស្សភាគច្រើននៅពេលដែលត្រជាក់ខ្លាំងតែងតែយកម្រាមដៃទៅបៀមក្នុងមាត់ ដែលនេះក៏អាចបណ្តាលអោយកើតជម្ងឺផ្តាសាយនិងកណ្តាស់ផងដែរ។

- ការញុំទឹកអោយបានច្រើន៖ ការញុំទឹកបានច្រើនអាចជួយអោយអ្នកមានសុខភាពល្អ ចៀសឆ្ងាយពីការកើតរោគផ្តាសាយ និង ធ្វើអោយប្រព័ន្ធការពាររាងកាយរបស់អ្នកកាន់តែខ្លាំង អាចទប់ទល់នឹងការជ្រៀតចូលនូវមេរោគផ្សេងៗ។ ដើម្បីសុខភាពល្អ យ៉ាងតិចក្នុងមួយថ្ងៃពិសារអោយបានពី 6 ទៅ 8 កែវ។

- ការធ្វើលំហាត់ប្រាណ៖ ជាការពិតណាស់ ការធ្វើលំហាត់ប្រាណពិតជាមានប្រយោជន៍ខ្លាំងមែនទែនដល់សុខភាពរបស់មនុស្សយើង ធ្វើអោយចាកឆ្ងាយពីការកើតរោគផ្តាសាយ ថែមទាំងអាចសម្រកទម្ងន់បានទៀតផង។

- ការញុំអាហារនិងបន្លែ ផ្លែឈើ ដែលមានជីវជាតិ៖ អាហារដែលមានជីវជាតិអាចពង្រឹងនូវប្រព័ន្ធការពាររាងកាយរបស់អ្នកអោយកាន់តែខ្លាំង ដើម្បីប្រឆាំងនឹងមេរោគផ្សេងៗ។
- ការសម្រាក៖ អ្នកត្រូវគេងអោយបានគ្រប់គ្រាន់ ព្រោះកាលណាបើគេងមិនគ្រប់គ្រាន់ វានឹងធ្វើអោយប្រព័ន្ធការពាររាងកាយរបស់យើងចុះខ្សោយជាមិនខានឡើយ។
ដូច្នេះ ដើម្បីចៀសឆ្ងាយពីការកើតរោគផ្តាសាយ និង កណ្តាស់ យើងទាំងអស់គ្នាគប្បីអនុវត្តនូវវិធីល្អៗខាងលើនេះអោយបានខ្ជាប់ខ្ជូន ជាពិសេសសម្រាប់រដូវកាលនេះតែម្តង។
0 comments:
Post a Comment