ក្រពេញទឹកមាត់ មាន ៣ គូសំខាន់ៗ ៖
• ក្រពេញប៉ារ៉ូទីត (Parotid) ៖ គឺជាក្រពេញទឹកមាត់ធំបំផុត និងត្រូវបានរកឃើញនៅក្នុង ផ្នែកខាងមុខ និងខាងក្រោម នៃត្រចៀកទាំងពី។ ដុំសាច់របស់ក្រពេញទឹកមាត់ដ៏សំខាន់ ភាគច្រើន ចាប់ផ្តើមនៅក្នុងក្រពេញនេះ។
• ក្រពេញ ស៉ាប់លីងហ្គោល (Sublingual ) ៖ ក្រពេញទាំងនេះ ត្រូវបានរកឃើញនៅក្រោមអណ្តាត នៅក្នុងបាតនៃមាត់។
• ក្រពេញ ស៉ាប់ម៉ែនដីប៊ូឡា (Submandibular) ៖ ក្រពេញទាំងនេះ ត្រូវបានរកឃើញ នៅខាងក្រោមឆ្អឹងថ្កាម។
វាក៏មានរាប់រយក្រពេញតូចៗ នៃក្រពេញទឹកមាត់ ដែលមាននៅក្នុងមាត់ ច្រមុះ និងបំពង់ក ដែលអាចត្រូវបានគេមើលឃើញ តែជាមួយមីក្រូទស្សន៍ប៉ុណ្ណោះ។ ដុំសាច់ក្នុងក្រពេញតូចៗ ភាគច្រើន ចាប់ផ្តើមនៅក្នុងក្រអូមមាត់ខាងលើផងដែរ។ ច្រើនជាងពាក់កណ្តាល នៃដុំសាច់ ក្នុងក្រពេញទឹកមាត់ទាំងអស់ គឺ ស្លូត (មិនមែនមហារីក ) និងមិនបានរីករាលដាល ទៅកាន់ជាលិកាដទៃទៀតទេ៕ - sreyneang
0 comments:
Post a Comment