
វិធីសាស្ត្រមួយចំនួនខាងក្រោមនេះអាចជួយអ្នកបាន ៖
- ផ្លាស់ប្តូររបបអាហាររបស់អ្នក ៖ អ្វីដែលអ្នកបានញុំាចូលទៅក្នុងខ្លួនក៏អាចប៉ះពាល់ដល់ការដុះសក់ របស់អ្នកផងដែរ។ អ្នកគួរផ្លាស់ប្តូរពីអាហារដែលមានខ្លាញ់ច្រើនទៅជាអាហារដែលមាន ជាតិខ្លាញ់ទាប អាហារដែលមានជាតិសរសៃខ្ពស់ និងការបរិភោគអាហារជាច្រើនទៀត ដែលមានបាយអូទីន (Biotin) ដែលវាអាចជួយបញ្ឈប់ការជ្រុះសក់ និងជួយអោយសក់ដុះច្រើនជាងមុន ។
- មានជាតិទឹកគ្រប់គ្រាន់ ៖ ជាតិទឹកគ្រប់គ្រាន់ក៏ជាកត្តាដ៏សំខាន់មួយទៀត ដែលអាចការពារសក់របស់អ្នក និងការពារវាពីការជ្រុះផងដែរ។ ខ្វះជាតិទឹកអាចបណ្តាលអោយទល់លាមក កើតជំងឺត្រអក កើតអង្គែរ ស្បែកជ្រួញ និងជ្រុះសក់។ មានហេតុផលមួយបានបញ្ជាក់ថា ហេតុអ្វីបានជាអ្នកត្រូវទទួលទានទឹកអោយបាន ៨ កែវជារៀងរាល់ថ្ងៃ ព្រោះវាអាចថែរក្សាសក់របស់អ្នកអោយក្រាស់ និងមានសុខភាពល្អ។
- ថ្នាំគ្រាប់សម្រាប់សក់ ៖ វាមានប្រសិទ្ធិភាពក្នុងការការពារបញ្ហាជ្រុះសក់ និងជម្រុញអោយសក់ដុះតាមធម្មជាតិ
0 comments:
Post a Comment