Thursday, January 15, 2015

សម្រេច​កាម​ដោយ​ខ្លួនឯង មាន​បញ្ហា​ទេ​?

ការសម្រេច​កាម​ដោយ​ខ្លួនឯង គឺជា​រឿង​មួយ​ដែល​ធម្មតា​ទៅហើយ ហើយក៏​ជា​វិធី​ដ៏​សាមញ្ញ​មួយ ដែល​អ្នក​អាច​ដឹង ពី​ចំណង់​ផ្លូវភេទ​របស់​ខ្លួនឯង និង​អាច​ដឹង​ថា​អ្វី​ទៅ ជា​ភាព​សុខ​ស្រួល​នៃ​ការ​រួមភេទ​។ ទោះជា​យ៉ាងណា មនុស្ស​ជាច្រើន​យស់​ស្រប​ថា ការសម្រេច​កាម​ដោយ​ខ្លួនឯង នៅតែ​ជា​រឿង​មួយ​ដ៏​គួរឱ្យ​ខ្មាស់អៀន​។
ជាធម្មតា ការសម្រេច​កាម​ដោយ​ខ្លួនឯង គឺជា​រឿង​ល្អ​មួយ សម្រាប់​សុខភាព​របស់​អ្នក ហើយ​វា​ក៏​មិន​បាន​ប៉ះពាល់​អ្វី​ដែរ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ ប្រសិន​ជា​វា​ធ្វើឱ្យប៉ះពាល់​ដល់​ការសិក្សា​របស់​អ្នក ដូចជា ធ្វើឱ្យ​អ្នក​ទៅ​រៀន​មិនទាន់​ម៉ោង ឬក៏​ប្រដាប់​ភេទ​របស់​អ្នក​មាន​របួស ឬ​មាន​ដំបៅ អ្នក​គួរតែ​ទៅ​ជួប​គ្រូពេទ្យ ឬ​អ្នកផ្តល់​ប្រឹក្សា​យោបល់​។
ប៉ុន្តែ រឿង​មួយ​ដែលថា ការសម្រេច​កាម​ដោយ​ខ្លួនឯង ធ្វើឱ្យ​អ្នក​ខ្វាក់ភ្នែក ឬ​ប៉ះពាល់​ដល់​ការលូតលាស់​របស់​អ្នក ឬ​អត់​កូន ឬ​ក៏​ធ្វើឱ្យមាន​ជំងឺ​អ្វី​ផ្សេង ... ទាំងអស់នេះ គឺជា​វា​ជា​រឿង​មិន​ពិត​ទេ​៕

0 comments:

Post a Comment