Thursday, January 15, 2015

ហេតុ​អ្វី​ស្ត្រី​មាន​ផ្ទៃពោះ តែងតែ​ទល់លាមក​?

​ការ​មាន​ផ្ទៃពោះ គឺជា​រយៈពេល​មួយ ដែល​មាន​សុភមង្គល​បំផុត នៅ​ក្នុង​ឆាកជីវិត​របស់​ស្ត្រី​ជា​ច្រើន​។ ដល់​ថ្ងៃ​ដែល​អ្នក​រំពឹងទុក អ្នកនឹង​ជ្រើសរើស​ឈ្មោះ និង​ជ្រើសរើស​ពណ៌​សំលៀកបំពាក់​ឱ្យ​ពួកគេ វា​ពិតជា​មាន​ការ​រំភើបចិត្ត​ខ្លាំងណាស់​។ ប៉ុន្តែ ទោះបីជា​អ្នក​បាន​រៀបចំ​យ៉ាង​ល្អ សំរាប់​ការមកដល់រ​បស់​ពួកគេ​យ៉ាងណាក៏ដោយ ក៏​អ្នក​នឹង​មិន​បាន​ត្រៀម សម្រាប់​រាល់​ការប្រែប្រួល ដែល​មាន​ក្នុង​រាងកាយ​របស់​អ្នក​បាន​ឡើយ​។ អ្នក​ត្រូវ​ដឹង​ពី​ការប្រែប្រួល​ទាំងអស់ នោះ​វា​នឹង​ធ្វើឱ្យ​អ្នក បាន​ត្រៀមខ្លួន​ជាស្រេច សម្រាប់​ប៉ុន្មាន​ខែ​ទៅ​មុខ​ទៀត​។​
​ការ​ទល់លាមក ក៏​ជា​រឿង​មួយ​ដែល​អ្នក​គួរតែ​ដឹង​ដែរ​។ ក្នុង​អំឡុង​ពេល​មាន​ផ្ទៃពោះ ចលនា​របស់​ពោះវៀន​របស់​អ្នក ត្រូវ​បាន​ថយចុះ ដោយសារតែ​មាន​កំណើន​របស់​អ័រម៉ូន Progesterone រួមផ្សំ​ជាមួយ​កម្រិត​លើស​របស់​ជាតិ​ដែក ដែល​ជាហេតុ​ធ្វើឱ្យ​អ្នក​ទល់លាមក និង​ហើមពោះ​។ ដើម្បី​ជួយ​សម្រួល​បញ្ហា​នេះ អ្នក​គួរ​បង្កើន​ការ​បរិភោគ​អាហារ ដែល​មាន​ជាតិ​សរសៃ និង​ញុំ​ា​ទឹក​ឱ្យបាន​ច្រើន​។ ការធ្វើ​លំ​ហាត់ប្រាណ ក៏​ជា​ចំណែក​មួយ​ផង​ដែរ​។ ប្រសិន​ជា​ការ​ទល់លាមក​មាន​សភាព​ធ្ងន់ធ្ងរ អ្នក​គួរ​ទៅ​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត ដើម្បី​ជា​ជំនួយ​៕

0 comments:

Post a Comment