Thursday, January 15, 2015

វិធី​ព្យាបាល​ការ​ក្អក ដ៏​មាន​ប្រសិទ្ធភាព​



ការ​ក្អក គឺជា​ស្ថានភាព​ដែល​រំខាន ដល់​មនុស្ស​ភាគច្រើន​។ វា​ជា​ជំងឺ​ដែល​ពិបាក​ព្យាបាល ទោះបី​ពិសារ​ថ្នាំ​យ៉ាងណា​ក៏​មិន​ងាយ​នឹង​ជា​ដែរ​។ ប៉ុន្តែ អ្នក​គួរតែ​សាកល្បង​ជ្រើសរើស វិធី​ព្យាបាល​តាម​បែប​ធម្មជាតិ ថា​មិន​ត្រូវ អ្នក​អាច​ជា​សះស្បើយ​បាន​យ៉ាង​លឿន​។​
1.​    ​ពិសារ​ទឹក​ឲ្យបាន​ច្រើន ព្រោះ​នៅពេល​ក្អក បំពង់​ក​នឹង​ស្ងួត ហើយ​ខ្លួនប្រាណ​ក៏​ត្រូវការ​ទឹក ដើម្បី​ទ្រទ្រង់​ដែរ​។ អ្នក​អាច​ពិសារ​មួយ​ម៉ោង​មួយ​ដង វា​អាច​បំបាត់​ការ​ក្អក​បាន​។ ម្យ៉ាងទៀត អ្នក​ក៏​អាច​ពិសារ​តែ ទឹក​ផ្លែឈើ ឬ​ទឹកដោះគោ​ជំនួស​ក៏បាន​។​
2.​    ​ត្រូវតែ​ស្រូបយក​ខ្យល់អាកាស​បរិសុទ្ធ មិន​ត្រូវ​ហិតក្លិន​បារី ក្លិន​ទឹកអប់ ឬ​ក្លិន​ដែល​ធ្វើឲ្យ​ប៉ះពាល់​សុខភាព​។ យក​ល្អ គឺ​ត្រូវ​ពាក់​ម៉ាស ដើម្បី​ការពារ​កុំឲ្យ​មេ​រោគ​ចូលបាន​។​
3.​    ​អាច​ប្រើ​ស្ករ​ក្អក មក​ព្យាបាល​ដូចជា ស្ករ​ដែល​មាន​ជាតិ​ក្រូចឆ្មារ ជាតិ​ទឹកឃ្មុំ ឬ​ខ្ញី​។ វា​អាច​បំបាត់​ការ​ក្អក ដ៏​មាន​ប្រសិទ្ធភាព​បំផុត​។​
4.​    ​គេង​ដាក់​ខ្នើយ​រាង​ខ្ពស់ ទើប​អាច​ដកដង្ហើម​បាន​ស្រួល មិន​ងាយ​ក្អក​។​
5.​    ​អាច​បរិភោគ​ខ្ញី ឬ​ទឹក​ខ្ញី​ឲ្យបាន​ច្រើន ទើប​អាច​បន្ធូ​រការ​ក្អក​បាន​។​
​ដូចនេះ អ្នក​អាច​សាកល្បង​បាន ដោយ​ធ្វើ​តាម​វិធី​ខាងលើនេះ​៕

0 comments:

Post a Comment