Thursday, January 15, 2015

ឬ​ស​ដូង​បាត​ក្រៅ និង ឬ​ស​ដូង​បាត​ក្នុង​?


ជំងឺ​ឬ​ស​ដូង​បាត មានន័យ​ថា ជា​ការរីក​ប៉ោង​នៃ​សរសៃឈាម​វ៉ែន នៅ​ផ្នែក​ខាងក្រោម​នៃ​រន្ធ​គូ​ថ ហើយ​ការរីក​ប៉ោង​នេះ កើតឡើង​ដោយសារតែ​សម្ពាធ ក្នុង​សរសៃឈាម​នោះ​កើនឡើង ដែល​ភាគច្រើន បណ្តាល​មក​ពី​ការ​ប្រឹង​ជុះ​លាមក និង​អំឡុងពេល​មាន​ផ្ទៃពោះ ព្រោះ​មាន​ការ​សង្កត់​ពី​ស្បូន​។
ជំងឺ​ឬ​ស​ដូង​បាត​ខាងក្នុង មាន​ទីតាំង​នៅក្នុង​រន្ធ​គូ​ថ ដែល​យើង​មិន​អាច​មើលឃើញ​ទេ ដែល​ជា​ធម្មតា​មិន​មាន​ការឈឺ និង​បង្ក​ជាការ​ហូរឈាម ក្នុងពេល​បត់ជើងធំ​។ ឬ​ស​ដូង​ខាងក្នុង​បែបនេះ អាច​លៀន ឬ​ព្រលាត់ ចេញ​ទៅ​ក្រៅ​រន្ធ​គូថ​បាន​។
​ជំងឺ​ឬ​ស​ដូង​បាត​ខាងក្រៅ មាន​ទីតាំង​នៅ​ខាងក្រោម​ស្បែក​ជុំវិញ​រន្ធ​គូ​ថ ដែល​យើង​អាច​ប៉ះ​វា​នៅ​ពេល​វា​រីក​ធំ ព្រមទាំង​អាច​បណ្តាល​អោយ​រមាស់ ឈឺ​នៅពេល​បត់ជើង ព្រមទាំង​ហូរឈាម​។ ជំងឺ​ឬ​ស​ដូង​បាត​ខាងក្រៅ​ប្រភេទ Thrombosed កើតឡើង​បាន នៅពេល​ដែល​កំណក​ឈាម​ក្នុង​សរសៃឈាម​វ៉ែន​នោះ​ទៅ​ជា​កក និង​បណ្តាលអោយ​ឈឺចាប់​ខ្លាំង​៕

0 comments:

Post a Comment