និយាយអោយខ្លី ថ្នាំសម្រកទម្ងន់ភាគច្រើន
គឺមិនល្អនោះទេ សម្រាប់សុខភាពអ្នក។ ទោះបីជាថ្នាំខ្លះ
អាចមិនប៉ះពាល់ក៏ដោយ ប៉ុន្តែ ថ្នាំគ្រាប់
និងថ្នាំសម្រកទម្ងន់មួយចំនួន គឺអាចអោយប៉ះពាល់។
ថ្នាំសម្រកទម្ងន់ជាច្រើន ត្រូវបានគេគិតថា សម្រាប់មនុស្សធាត់ និងមិនត្រូវបានគេណែនាំអោយប្រើ សម្រាប់អ្នកដែលមានអាយុក្រោម ១៨ ឆ្នាំនោះទេ។ ក្នុងចំណោមហេតុផលជាច្រើន ដែលថ្នាំសម្រកទម្ងន់មិនល្អនោះ គឺផលរំខានរបស់វា ដែលរួមមាន ផោម ហៀរទឹកចេញពីគូថ ឬរាគ។
ហើយថ្នាំគ្រាប់នោះ គឺបានពីរុក្ខជាតិ។ អ្វីដែលញែកថ្នាំគ្រាប់ទាំងនេះពីថ្នាំដទៃទៀតនោះ គឺពួកវាមិនត្រូវបានអនុញ្ញាតិ ដោយរដ្ឋបាលចំណីអាហារ និងឱសថអាមេរិកនោះទេ។ ផលិតផលទាំងនេះ អាចអះអាងថា អ្នកអាចសម្រកទម្ងន់បាន ដោយមិនចាំបាច់តមចំណីអាហារ ឬធ្វើលំហាត់ប្រាណ ប៉ុន្តែ នៅពីក្រោមថ្នាំនេះ គឺបានសរសេរថា ប្រសិទ្ធភាពរបស់ពួកវា គឺនៅតែជាចម្ងល់នៅឡើយ ហើយផលរំខាន អាចធ្ងន់ធ្ងរ ចំពោះអ្នកដែលប្រើថ្នាំនេះ ដូចជាការហើមពោះ និងរាគ ហើយទៅជាបញ្ហាបេះដូងធ្ងន់ធ្ងរ។
ប្រសិនបើអ្នកគិតថា អ្នកលើសទម្ងន់ សូមពិគ្រោះជាមួយនឹងគ្រូពេទ្យ អំពីមធ្យោបាយដែលផ្តល់នូវសុវត្ថិភាព និងប្រសិទ្ធភាព ដើម្បីសម្រកទម្ងន់។ មធ្យោបាយល្អបំផុត ដើម្បីប្រយុទ្ធប្រឆាំងនឹងបញ្ហាឡើងទម្ងន់នេះ គឺការផ្លាស់ប្តូររបៀបរស់នៅ ដូចជា ជ្រើសរើសអាហារដែលផ្តល់នូវសុខភាព ញ៉ាំអាហារអោយបានតិចជាងមុន និងធ្វើលំហាត់ប្រាណប្រចាំថ្ងៃ៕ - chhay

0 comments:
Post a Comment