ដោយផ្អែកលើមូលហេតុ នៃគ្រួសក្នុងតម្រងនោម និងប្រវត្តិនៃការព្យាបាលរបស់អ្នក ការផ្លាស់ប្តូររបបអាហារ ឬឱសថ ពេលខ្លះ ត្រូវបានគេណែនាំ ដើម្បីកាត់បន្ថយលទ្ធភាព នៃការកកើតគ្រួសក្នុងតម្រងនោម។ ប្រសិនបើមានគ្រួសមួយ បានចេញមកក្រៅ វាអាចមានប្រយោជន៍ជាពិសេស ដើម្បីធ្វើការវិភាគនៅក្នុងមន្ទីរពិសោធន៍ ក្នុងការកំណត់ប្រភេទរបស់វាឱ្យច្បាស់លាស់ ដូច្នេះ វានឹងងាយស្រួល ក្នុងចាត់ការវិធានការដ៏ជាក់លាក់មួយ ក្នុងការព្យាបាល។
អ្នកដែលទំនងជាអាចបង្កើតគ្រួសក្នុងតម្រងនោម គឺត្រូវបានណែនាំ ឱ្យកំណត់ការបរិភោគចំណីអាហារដែលមានកម្រិត Oxalate ខ្ពស់នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេ ដូចជាបន្លែស្ពៃពណ៌បៃតងចាស់ រុក្ខជាតិសម្រាប់ធ្វើបន្លែ ឬស្ករ ស្រូវសាលី និងសណ្តែកដី៕ - sreyneang
0 comments:
Post a Comment