Thursday, January 15, 2015

វិធី​សម្រក​ក្បាលពោះ ក្រោយ​សម្រាល​បុត្រ​

•​    ​ត្រូវ​សំរាក​មួយរយៈ​
​វា​ត្រូវការ​ពេលវេលា ដើម្បី​អោយ​រាងកាយ ត្រលប់​មក​ភាពប្រក្រតី​វិញ ដោយសារតែ​មាន​ការផ្លាស់​ប្តូរ​យ៉ាងច្រើន ក្នុង​រយៈពេល ៩ ខែ​នេះ​។​
•​    ​ធ្វើ​លំ​ហាត់ប្រាណ​
​អ្នក​អាច​ចាប់ផ្ដើម ដោយ​ដើរ​ជុំវិញ​ផ្ទះ អោយបាន​យ៉ាងតិច ៣០ ជំហាន ឬ​ការហាត់​យូ​ហ្គា​ក្រោយ​សម្រាល ឬ​ការ​រាំ​តាម​ចង្វាក់ភ្លេង​។​
•​    ​បរិភោគ​អោយ​តិច​តែ​ញឹកញាប់​
​មិន​ត្រូវ​រង់ចាំ រហូត​ដល់​ឃ្លាន​នោះទេ អ្នក​ត្រូវ​ទទួល​ទាន​អាហារ អោយបាន​យ៉ាងតិច ៥ ដង​ក្នុង​មួយថ្ងៃ ដើម្បី​អោយ​មាន​ការរំលាយ​អាហារ​បានល្អ ហើយ​ត្រូវ​ជៀសវាង​ការ​ញ៉ាំ​ច្រើនពេក​។​
•​    ​អាហារសម្រន់​ដ៏​រ័យ​ឆ្លាត​
​ត្រូវ​ជំនួស​អាហារសម្រន់​ផ្អែមៗ មក​ជា​ផ្លែ​ឈើ​វិញ ដោយ​ត្រូវ​ជ្រើស​យក​អាហារសម្រន់ មាន​ជាតិ​សរសៃ​ច្រើន និង​ជាតិ​ខ្លាញ់​ទាប​។​
•​    ​ការញុំ​អាហា​រមាន​ប្រូតេអ៊ីន​
​អ្នក​គួរ​ជំនួស​សាច់​ខ្លាញ់ មក​ជា​សាច់​ត្រី​វិញ ដោយសារ​ត្រី​មាន Omega-3 ដែល​ជួយ​បន្ថយ​ការ​រលាក និង​សម្រក​ទម្ងន់​។​
•​    ​ការ​ញ៉ាំ​ទឹក​អោយបាន​ច្រើន​
​ជាតិ​ទឹក ជួយ​សម្រក​ទម្ងន់ ជួយ​ការរំលាយ​អាហារ និង​បន្ថយ​ការ​ឃ្លាន ដោយ​អ្នក​ត្រូវ​ញ៉ាំ​ទឹក​អោយបាន ៨ កែវ​ក្នុង​មួយថ្ងៃ​៕

0 comments:

Post a Comment