ការស្រាវជ្រាវ បានបង្ហាញថា ការញ៉ាំអាហារដែលមានជីវជាតិតិច ប៉ុន្តែ មានជាតិស្ករខ្ពស់ ជាតិអាមីដុង និងខ្លាញ់ឆ្អែតជាដើម អាចប៉ះពាល់ដល់ប្រព័ន្ធភាពស៊ាំ។
ខាងក្រោមនេះ គឺជាអាហារមួយចំនួន ដែលអ្នកគួរតែព្យាយាមជៀសវាង នៅពេលដែលអ្នកឈឺ ៖
- ស្រា និងភេសជ្ជៈដែលមានជាតិស្ករ ៖ ការមានជាតិទឹកគ្រប់គ្រាន់ គឺជារឿងដែលត្រូវធ្វើ ដូចនេះ សូមជៀសវាងការផឹកស្រា ខណៈដែលវាធ្វើអោយអ្នកបាត់បង់ជាតិទឹក។ ហើយសូមសម្រាកពីការផឹកភេសជ្ជៈផ្អែមៗផងដែរ នៅពេលដែលវាអាចបង្កើនការរលាក។ ជំនួសនេះ សូមផឹកទឹក ដើម្បីអោយអ្នកមានជាតិទឹកគ្រប់គ្រាន់។
- អាហារបំពង និងហឹរ ៖ អាហារបំពង និងហឹរ អាចធ្វើអោយរសជាតិកាន់តែប្រសើរ ប៉ុន្តែ វាក៏អាចពិបាករំលាយ អំឡុងពេលដែលខ្លួនរបស់អ្នក ស្ថិតនៅបញ្ហានៃការឈឺផងដែរ។ វាជារឿងល្អបំផុត ដើម្បីជ្រើសរើសអាហារ ដែលងាយស្រួលរំលាយ។
- នំ ឬស្ករគ្រាប់ ៖ អ្នកអាចរីករាយនឹងការញ៉ាំនំ ឬស្ករគ្រាប់ ប៉ុន្តែ វាផ្សំពីជាតិស្ករ និងខ្លាញ់ដែលបន្ថយប្រព័ន្ធភាពស៊ាំ។ ជំនួសនេះ សូមរីករាយជាមួយនឹងការញ៉ាំផ្លែឈើ និងបន្លែ ឬទឹកផ្លែឈើ ដែលសំបូរទៅដោយជាតិវីតាមីន និងជួយអោយអ្នក មានជាតិទឹកគ្រប់គ្រាន់ផងដែរ។ អ្នកនឹងរីករាយនូវអ្វីដែលអ្នកបានធ្វើ នៅពេលដែលអ្នកស្ថិតនៅលើផ្លូវ ដើម្បីអោយជាសះស្បើយនោះ៕
0 comments:
Post a Comment