Thursday, January 15, 2015

វិធី​សម្រក ក្បាលពោះ​

ស្ត្រី​ភាគច្រើន តែងតែ​បារម្ភ​ពី​ការ​ទ្បើង​ទម្ងន់ ជាពិសេស ការ​ដុះ​ក្បាលពោះ​។ វា​ជា​បញ្ហា​ចំបង​ដែល​ស្ត្រី​ទាំងឡាយ តែង​ព្រួយបារម្ភ​។ តើ​ធ្វើ​ដូចម្តេច ទើប​នារីៗ​អាច​សម្រក​ក្បាលពោះ​បាន​?
1.​    ​សម្រក​ក្បាលពោះ ៖ ពេលព្រឹក​ក្រោក​ពី​គេង រឿង​ទីមួយ​ដែល​អ្នក​ត្រូវ​ធ្វើ គឺ​ពិសារ​ទឹកឃ្មុំ​លាយ​ជាមួយ​ទឹក​ក្រូចឆ្មារ ព្រោះ​ក្រូចឆ្មារ អាច​សម្រក​ទម្ងន់​បាន ធ្វើឲ្យ​ស្បែក​ស្អាត រីឯ​ទឹកឃ្មុំ កាន់តែ​ល្អ​ថែម​ទៀត​។ ប៉ុន្តែ ទឹក​ដែល​លាយ​ជាមួយ​ទឹកឃ្មុំ និង​ក្រូចឆ្មារ ត្រូវតែ​ជា​ទឹក​ធម្មតា ដែល​មិនមែន​ជា​ទឹ​កក្តៅ ឬ​ទឹកកក​។ រយៈពេល ១០ នាទី ក្រោយ​ពេល​ផឹក​វា​រួច ទើប​អ្នក​អាច​បរិភោគ​អាហារ​ពេល​ព្រឹក​បាន​។ អ្នកនឹង​ឃើញ​លទ្ធផល ក្នុង​រយ​:​ពេល​៣ ថ្ងៃ​។​
2.​    ​របៀប​ហាត់ប្រាណ ៖ ដាក់ខ្លួន​គេង​រាបស្មើ ហើយ​ដាក់​ជើង​ឲ្យ​ត្រង់ លើកទ្បើង​លើក​ចុះ ១៥ ដង មួយ​ថ្ងៃ​ធ្វើ ៣ ទៅ ៤ ដង​។ លក្ខណ​:​ពិសេស គឺ​នៅ​ត្រង់​ពេល​ដែល​អ្នក​ដាក់​ជើង​ចុះ មិន​ត្រូវ​ឲ្យ​ប៉ះ​ដី​ទេ ធ្វើយ៉ាងណា​ឲ្យ​ផុត​ពី​ដី ទើប​អ្នក​អាច​ទទួលបាន​លទ្ធផល ដ៏​មាន​ប្រសិទ្ធភាព​។​
​ជា​រួម​មក ការ​ស្រក​ក្បាលពោះ គឺ​ស្ថិត​លើ​ការ​ហាត់ប្រាណ ឲ្យតែ​ធ្វើ​បាន​ល្អ ហើយ​រួម​ផ្សំ​ជាមួយ​អាហារ​ដែល​អ្នក​បរិភោគ អ្នក​នឹង​ទទួលបាន​រាង​ដ៏​ស្អាត​ជាក់​ជា​មិនខានឡើយ​៕

0 comments:

Post a Comment