មុនពេលមានផែនការមានផ្ទៃពោះ អ្នកត្រូវជួបជាមួយអ្នកផ្ដល់សេវាថែទាំសុខភាព ដើម្បីធ្វើការវាយតម្លៃលើបញ្ហាសុខភាព រួមទាំងប្រវត្តិសុខភាពរបស់អ្នកផងដែរ។
1. ការពិចារណាពីផលប៉ះពាល់ ដែលអាចកើតមាន និងការប្រើប្រាស់ថ្នាំ អំឡុងពេលមានផ្ទៃពោះ ៖ អ្នកត្រូវពិចារណាអំពី ការព្យាបាលជំងឺមួយចំនួន ដូចជា ជំងឺធ្លាក់ទឹកចិត្ត ជំងឺទឹកនោមផ្អែម និងជំងឺឆ្កួតជ្រូក។ ឧទាហរណ៍ ស្ត្រីម្នាក់មានជំងឺទឹកនោមផ្អែម នោះកូនរបស់គាត់ អាចមានហានិភ័យនឹងជំងឺបេះដូង ឬបញ្ហាផ្សេងទៀត ប្រសិនបើគាត់គ្រប់គ្រងជំងឺមិនបានល្អ។ បន្ថែមលើសនេះទៀត ថ្នាំប្រឆាំងការប្រកាច់ ធ្វើអោយមានហានិភ័យខ្ពស់ នៃបញ្ហាពិការភាពពីកំណើត។ តែវាមិនមានន័យថា អ្នកត្រូវតែបញ្ឈប់ការប្រើថ្នាំទាំងនេះទេ ជាធម្មតា វាមានជម្រើសអាចប្រើបាន ដែលបង្ហាញថា វាមានសុវត្តិភាព ក្នុងពេលមានផ្ទៃពោះ។
2. ទម្ងន់ អាចប៉ះពាល់ដល់ឱកាសមានគត៌ ៖ មុនពេលមានផ្ទៃពោះ អ្នកគួរដោះស្រាយបញ្ហាទម្ងន់ជាមុនសិន ព្រោះថា ការលើសទម្ងន់ ធ្វើអោយអ្នកប្រឈមមុខខ្ពស់ នឹងហានិភ័យ នៃជំងឺទឹកនោមផ្អែម អំឡុងពេលមានផ្ទៃពោះ និងធ្វើអោយវាកាន់តែលំបាកមានផ្ទៃពោះ។ តែបើទម្ងន់មិនគ្រប់គីឡូវិញ វាក៏ធ្វើអោយមានផលរំខានដល់កូនផងដែរ។
3. ត្រូវឈប់ជក់បារី មុនពេលមានផ្ទៃពោះ ៖ ការជក់បារី មិនត្រឹមតែធ្វើអោយទារក កើតមិនគ្រប់គីឡូប៉ុណ្ណោះទេ ថែមទាំងធ្វើអោយទារកកើតមានជំងឺ Down Symdrome និងពិការភាពទៀតផង។
4. ការប្រឹក្សាពីតំណពូជ ៖ ចូរសិក្សាអំពីព័ត៌សុខភាពរបស់អ្នក ស្វាមីអ្នក និងក្រុមគ្រសារទាំងសងខាង ដើម្បីស្វែងរកវិបត្តិតំណពូជណាមួយ ដូចជា ជំងឺ Tay-sachs ឬជំងឺខ្វះឈាមជាដើម៕
0 comments:
Post a Comment