ការក្អករ៉ាំរ៉ៃ មិនគ្រាន់តែជាការរំខានតែប៉ុណ្ណោះទេ។ វារំខានដំណេករបស់អ្នក ហើយធ្វើអោយអ្នកមានអារម្មណ៍ថា អស់កម្លាំង។ ក្នុងករណីធ្ងន់ធ្ងរ វាអាចបណ្តាលអោយក្អួត ស្រាលក្បាល ធ្លាក់ទឹកចិត្ត ឬអាចនាំអោយបាក់ឆ្អឹងជំនីថែមទៀតផង។
ក្អករ៉ាំរ៉ៃ ត្រូវបានកំណត់ថា ជាការក្អកយូរជាងប្រាំបីសប្តាហ៍ ឬយូរជាងនេះ សម្រាប់មនុស្សពេញវ័យ និងបួនសប្តាហ៍ ចំពោះកុមារ។ ក្នុងករណីជាច្រើន មានវិធានការដែលអ្នកអាចយកទៅអនុវត្តនៅឯផ្ទះ ដើម្បីជួយបន្ថយអាការៈក្អករ៉ាំរ៉ៃនេះ ដែលក្នុងនោះ រួមមាន ៖
• ជៀសវាងមូលហេតុ ដែលនាំអោយមានអាលែកស៊ី ៖ ប្រសិនបើការក្អករ៉ាំរ៉ៃ គឺមូលហេតុមកពីការមានអាលែកស៊ីច្រមុះសូមព្យាយាមជៀសវាងសារធាតុ ដែលបណ្តាលអោយមានរោគសញ្ញាទាំងនោះ។
• បញ្ឈប់ការជក់បារី ៖ មូលហេតុទូទៅបំផុត នៃជំងឺរលាកទងសួតរ៉ាំរ៉ៃ គឺការជក់បារី ដែលវាធ្វើអោយសួត មានការរលាក និងអាចធ្វើអោយកាន់តែអាក្រក់ ចំពោះការក្អក ដែលបណ្តាលមកពីកត្តាផ្សេងទៀត។
• បន្ថយអាការៈច្រាលអាស៊ីតក្រពះ ៖ ការក្អក ដែលបណ្តាលមកពីច្រាលអាស៊ីតក្រពះ ជាញឹកញាប់ អាចត្រូវបានព្យាបាល ដោយគ្រាន់តែការផ្លាស់ប្តូររបៀបរស់ ដែលរួមបញ្ចូលទាំងការទទួលទានអាហារតិច ញ៉ាំអាហារអោយញឹកញាប់ រង់ចាំបីទៅបួនម៉ោងបន្ទាប់ពីញ៉ាំអាហារទើបគេង និងការលើកក្បាលគ្រែនៅពេលយប់៕
0 comments:
Post a Comment