ថ្នាំសម្លាប់មេជីវិតឈ្មោល ធ្វើអោយមេជីវិតឈ្មោលនៅស្ងៀម និងសម្លាប់វា មុននឹងវាអាចធ្វើដំណើរទៅកាន់ស្បូន។ ដើម្បីអោយមានប្រសិទ្ធភាព ថ្នាំសម្លាប់មេជីវិតឈ្មោល ត្រូវបានដាក់យ៉ាងជ្រៅនៅក្នុងទ្វារមាស ដែលកៀកនឹងមាត់ស្បូន។ ក្រែម ឬចាហួយ ត្រូវបានដាក់បញ្ចូលទៅក្នុងទ្វារមាស ដោយប្រើឧបករណ៍។
ថ្នាំសម្លាប់មេជីវិតឈ្មោល ត្រូវបានដាក់នៅក្នុងទ្វារមាស មុននឹងមានការរួមភេទ។ ការណែនាំនឹងនិយាយថាតើ យូរប៉ុណ្ណាមុននឹងរួមភេទ ដែលថ្នាំសម្លាប់មេជីវិតឈ្មោល នេះគួរតែត្រូវបានគេប្រើ។ ការណែនាំមួយចំនួន ស្នើអោយមានការការពារភ្លាមៗ។ ប៉ុន្តែ ភាគច្រើន វាត្រូវតែដាក់នៅក្នុងទ្វារមាស យ៉ាងហោចណាស់ ១៥ នាទី មុននឹងមានការរួមភេទ ដូចនេះ ពួកវាមានពេលគ្រប់គ្រាន់ ដើម្បីរលាយ និងជ្រាប។
គ្រប់ទម្រង់ទាំងអស់នៃថ្នាំសម្លាប់មេជីវិតឈ្មោល គឺមានប្រសិទ្ធភាព រយៈពេលមួយម៉ោង ក្រោយពេលពួកវាត្រូវបានដាក់បញ្ចូល។ ប្រសិនបើលើសពីមួយម៉ោង ឬប្រសិនបើអ្នករួមភេទម្តងទៀតនោះ ការដាក់ថ្នាំនេះចូលម្តងទៀត គឺជារឿងចាំបាច់។ នៅពេលដែលប្រើថ្នាំសម្លាប់មេជីវិតឈ្មោល ស្ត្រីមិនគួរលាងវា យ៉ាងហោចណាស់ ៦ ម៉ោង ក្រោយពីរួមភេទនោះទេ៕ - chhay
0 comments:
Post a Comment