Thursday, January 15, 2015

វី​ធី​បំបាត់​ការ​ឈឺពោះ នៅ​ពេល​មក​រដូវ​

​មនុស្ស​ស្រី​ភាគច្រើន តែងតែ​មាន​អាការ​:​ឈឺ​ពោះ នៅ​ពេល​មក​រដូវ​។ តើ​មានវី​ធី​អ្វី ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​?
1.​    ​ពិសារ​ថ្នាំ​វីតាមីន ៖ ព្រោះ​សារធាតុ​វីតាមីន អាច​ជួយ​បន្ថយ​ភាពឈឺចាប់​បាន ហើយ​យក​ល្អ គួរ​ពិសារ​ក្រោយពេល​បាយ​រៀងរាល់ថ្ងៃ ជាពិសេស ចំពោះ​អ្នក​ដែល​ខ្វះ​កាល់ស្យូម​។​
2.​    ​កុំ​ពិសារ​ជាតិ​កាហេ្វ​អ៊ីន ៖ ដូចជា​កាហ្វេ តែ កូកា​ជាដើម ព្រោះ​វា​អាច​ធ្វើឲ្យ​សរសៃ​ប្រសាទដើរ​ខុស​ប្រក្រតី ជា​ហេតុ​ធ្វើឲ្យ​រដូវ មក​មិន​ត្រឹមត្រូវ ទើប​ឈឺពោះ​។​
3.​    ​មិន​អាច​ពិសារ​ស្រា ៖ បើ​ចង់​ផឹក ហើយ​មិន​អាច​ទប់​បាន អ្នក​អាច​ផឹក​មួយ​កែវ ឬ​ពីរ​កែវ​បាន​ហើយ​។​
4.​    ​រក្សា​ភាព​កក់ក្តៅ ៖ ត្រូវ​តែ​រក្សា​ភាព​កក់ក្តៅ​ក្នុង​ខ្លួន​ជានិច្ច (​ផឹកទឹ​កក្តៅ​) ព្រោះ​វា​ធ្វើឲ្យ​រដូវ​មក​ស្រួល​។ បើ​នៅ​តែ​ឈឺ អ្នក​អាច​យក​ទឹ​កក្តៅ មក​ស្អំ​ពោះ​បាន​។​
5.​    ​ហាត់ប្រាណ ៖ នៅពេល​ដែល​ជិត​ដល់​ថ្ងៃ​មក​រដូវ អ្នក​អាច​ដើរ ឬ​ហាត់ប្រាណ​តាម​បែប​ផ្សេងៗ ។​
6.​    ​អាច​ប្រើ​ថ្នាំ​បំបាត់​ភាពឈឺចាប់ ៖ អ្នក​អាច​ពិសារ Acetaminophen ជាមួយ​ទឹកដោះគោ វា​អាច​បំបាត់​ការ​ឈឺពោះ ព្រមទាំង​មិន​ខូច​ក្រពះ​។​
​ជា​រួម​មក អ្នក​អាច​សាកល្បង​តាម​វិធី​ទាំងនេះ​បាន នៅ​ពេល​មក​រដូវ​ហើយ​ឈឺពោះ​៕

0 comments:

Post a Comment