Thursday, January 29, 2015

របស់ទាំងប្រាំបី​យ៉ាង​ដែល​អ្ន​ក​មិន​គួរ​ទទួលទាន​សោះ​ឡើយ​មុន​ពេល​ចូល​គេង

ដើម្បីទទួលបានសុខភាពរឹងមាំល្អ និងមានភាព​ប្រក្រតី​នោះ អ្នក​គួរ​តែ​ទទួល​ទាន​អាហារ​អោយ​ត្រឹម​ត្រូវ​តាម​របៀប​របប ចៀស​វាង​ទទួល​ទាន​អាហារ​កំប៉ិក​កំប៉ុក ខុស​ពេល​ខុស​វេលា​នានា ព្រោះ​អីវា​អាច​បង្ករ​នូវ​បញ្ហា​ជា​ច្រើន​ដែល​យើង​មិន​អាច​ប៉ាន់​ស្មាន​ទុក។ នៅ​ពេល​នេះ យើង​សូម​ឆ្លៀត​ពេល​រៀបរាប់​ពី​ម្ហូប​អាហារ ទាំង 8 ប្រភេទ ដែល​អ្នក​មិន​គួរ​ទទួល​ទាន​សោះ​ឡើយ​មុន​ពេល​អ្នក​ចូល​គេង ព្រោះ​អីវា​អាច​បង្ករ​គ្រោះ​ថ្នាក់​ជា​ច្រើន​ដល់​សុខ​ភាព​របស់​អ្នក។
​​
1. គ្រឿងស្រវឹង
ទទួលទាន​គ្រឿង​ស្រវឹង​មុន​ចូល​ដំណេក​មិន​មែន​ជា​រឿង​ល្អ​នោះ​ទេ ព្រោះ​អី​វា​អាច​ធ្វើ​អោយ​ខ្លួន​ប្រាណ​យើង​មាន​ភាព​រញ៉េ​រញ៉ៃ ដំណើរ​ការ​មិន​ប្រ​ក្រតី​បាន ជា​ពិសេស​ប្រព័ន្ធ​រំលាយ​អាហារ​តែម្តង។


2. ភេសជ្ជៈប្រភេទសូដា (ទឹកក្រូចនានា)
ទឹកក្រូចនានាដូចជា កូកាកូឡា ជាដើម វាផ្ទុក​ទៅ​ដោយ​អាស៊ីត ដែល​មិន​ល្អ​សោះ​ឡើយ​សម្រាប់​ក្រពះ​យើង​ដែល​ហៀប​នឹង​សម្រាក​ទៅ​ហើយ​នោះ។ ទទួលទាន​ភេសជ្ជៈ​ប្រ​ភេ​ទនេះ​អាច​ប៉ះ​ពាល់​ខ្លាំង​ទៅ​ដល់​ក្រពះ ដូច​ជា​បំផ្លាញ​សន្ទះ​ស្រូប​សារជាតុ និង​បង្កើត​សម្ពាធ​ទៅ​ដល់​ពោះ​ផងដែរ។
3. អាហារដែលមានជាតិខ្លាញ់ និងជាតិស្ករ
អាហារទាំង​នេះ​មាន​ដូច​ជា​ការ៉េម នំ​កញ្ចប់ នំ​ធុង Cookie និង​នំ​ជាតិ​ឈីស​ជា​ដើម ដែល​វា​អាច​អោយ​យើង​ឆាប់​ឡើង​ទំងន់ លើស​ឈាម និង​ឡើង​ជាតិ​ខ្លាញ់​ជាដើម។


4. ឈីស
ឈីសជាសមាសធាតុដែលមានលើអាហារដូចជា ភីហ្សា បឺហ្គឺ និង​នំ​ចំនី​មួយ​ចំនួន​ជា​ដើម ដែល​វា​អាច​អោយ​អ្នក​ងាយ​ឡើង​ទំងន់​បំផុត គ្រោះ​ថ្នាក់​ដូច​ទៅ​នឹង​របស់​របរ​ខាង​លើដៃ។
5. គ្រាប់ធញ្ញជាតិនានា
នៅពេលយប់ ក្រពះ​យើង​វា​ឈប់​ដំណើរ​ការ និង​ស្រូប​យក​ជីវ​ជាតិ​អ្វី​ហើយ ហេតុ​ដូច្នេះ​ហើយ​គ្រាប់​ធញ្ញ​ជាតិ​ដែល​សំបូរ​ដោយ​សារ​ធាតុ​នានា​នឹង​មិន​មាន​ប្រយោជន៍​នោះទេ នៅ​ពេល​ដែល​អ្នក​ទទួល​វា​នៅ​ពេល​យប់ ផ្ទុយ​ទៅ​វិញ វា​ធ្វើ​អោយ​អ្នក​ឆាប់​ឡើង​គីឡូ ដោយ​សារ​តែ​សារ​ធាតុ​ខ្លាញ់​ក្នុង​វា​ប៉ុណ្ណោះ ជា​ពិសេស​សណ្តែក​ដី​តែ​ម្តង។
6. សូកូឡា
សូកូឡាក៏ជាម្ហូបអាហារដែលសំបូរទៅ​ដោយ​សារ​ធាតុ​ធាត់​ផង​ដែរ លើស​ពី​នេះ​ទៅ​ទៀត​វា​ក៏​មាន​សារ​ធាតុ​កាហ្វេអ៊ីន​ទៀត ដែល​អាច​អោយ​យើង​មិន​អាច​ទទួល​ទាន​ដំណេក​បាន​ស្កប់​ស្កល់​ឡើយ។
7. ផ្លែក្រូច
ដូចដែលយើង​ដឹង​ហើយ​ថា ក្រូច​សំបូរ​ទៅ​ដោយ​អាស៊ីត ហេតុ​ដូច្នេះ​ហើយ​ប្រសិន​បើ​យើង​ទទួល​ទាន​វា​នា​ពេល​យប់ នោះ​វា​នឹង​ធ្វើ​អោយ​ក្រពះ​អ្នក​ច្រាល​ឡើង​ជាក់​ជាមិន​ខាន។





8. កាហ្វេ
វាមិនត្រឹមតែមានសារធាតុ​កាហ្វេ​អ៊ីន​ដែល​ធ្វើ​អោយ​អ្នក​មិន​អាច​ដេក​ស្កប់​ស្កល់​នោះ​ទេ ក៏​ប៉ុន្តែ​វា​ក៏​ផ្លាស់​ប្តូរ​កម្រិត​អាស៊ីត​ក្នុង​ក្រពះ​អោយ​យើង​អោយ​មាន​ភាព​ប្រក្រតី​ផងដែរ ដែល​វា​នឹង​បង្ករ​បញ្ហា​ខ្លាំង​ដល់​ប្រព័ន្ធ​រំលាយ​អាហារ។
សរុបសេចក្តីមក នា​ពេល​រាត្រី​មុន​ចូល​គេង​មិន​មែន​ជា​ពេល​ដ៏​ល្អ​សម្រាប់​ទទួល​ទាន​អាហារ​នោះ ជាក់​ស្តែង​អាហារ​ទាំង​នោះ​ត្រូវ​តែ​ពោរ​ពេញ​ដោយ​សារ​ធាតុ​ចិញ្ចឹម និង​វីតា​មីន​ដូច​ជា​ផ្លែ​ឈើ​នានា និង​ទឹក​ដោះ​គោ​ជា​ដើម។ សូ​ម​ចៀសវាង​ទទួល​ទានម្ហូប​អាហារ​ដែល​យើង​បាន​រៀប​រាប់​ខាង​លើ​នេះ​អោយ​សោះ ដើម្បី​ទទួល​បាន​សុខ​ភាព​ល្អ ប្រសិន​បើ​អ្នក​មិន​ចង់​ជួប​ប្រទះ​នឹង​បញ្ហា​សុខ​ភាព​នានា​ដូច​ជា​ជំងឺ​លើស​ឈាម ជំងឺ​ធាត់ ទឹក​នោម​ផ្អែម ជាដើម។

0 comments:

Post a Comment