1. ការមិនស្រេកទឹក ហើយមិនផឹកទឹក គឺជាទង្វើខុសឆ្គងមួយ ព្រោះនៅពេលដែលអ្នកមានអារម្មណ៍ថាស្រេកទឹក ជាតិទឹកនៅក្នុងខ្លួន គឺបានបាត់បង់ ១ ភាគរយហើយ។ ព្រោះការបាត់បង់ជាតិទឹក ធ្វើឲ្យប៉ះពាល់ដល់ដំណើរការនៃឈាម និងក្រលៀនយ៉ាងខ្លាំង។ ដូចនេះ អ្នកត្រូវតែពិសារទឹកឲ្យបានច្រើន ទោះបីមិនស្រេកក៏ដោយ។
2. ការមិនបរិភោគអាហារពេលព្រឹក ធ្វើឲ្យកើតជំងឺជាច្រើន ដូចជា ជំងឺទឹកនោមផ្អែម បេះដូង ស្បែកស្ងួត មុខជ្រួញ ការចុះឈាម និងការធ្លាក់ចុះ នៃលទ្ធភាពធ្វើការងារ។ ដូច្នេះ ទោះបីជាអ្នករវល់យ៉ាងណា ក៏អ្នកត្រូវញ៉ាំអាហារពេលព្រឹកដែរ ជាពិសេស បរិភោគនៅចន្លោះម៉ោង ៧-៨ គឺល្អបំផុត។
3. ការបរិភោគអាហារពេលល្ងាចឆ្អែតពេក ធ្វើឲ្យក្រពះដំណើរការមិនល្អ មិនអាចរំលាយអាហារបាន ជាហេតុធ្វើឲ្យមានជំងឺមហារីកក្រពះ ជំងឺទឹកនោមផ្អែម ឬមានជំងឺលើសឈាមជាដើម។
4. ការញ៉ាំលឿនពេក ព្រោះវាធ្វើឲ្យក្រពះ កិនមិនបានល្អ បណ្តាលឲ្យធាត់ ឬទល់លាមក ព្រោះរំលាយអាហារមិនបានល្អ។
ជារួមមក អ្នកត្រូវប្រយ័ត្នប្រយែង ចាំថ្ងៃរបស់អ្នក ឲ្យបានល្អ៕
0 comments:
Post a Comment