Thursday, January 15, 2015

​រួម​ភេទ​ពេល​មាន​រដូវ អាច​មាន​ផ្ទៃពោះ​ទេ​?

​ពិត​ប្រាកដ​ណាស់ អ្នក គឺ​អាច​មាន​ផ្ទៃពោះ បើ​ទោះបីជា​អ្នក កំពុង​មាន​រដូវ​ក៏ដោយ​ ដោយសារ​តែ​ស្ត្រី​មួយចំនួន គឺ​គាត់​អាច​មាន​រដូវ នៅ​អំឡុង​ពេល​ដែល​អូវុល​របស់គាត់ ផ្ទុះ​និង​ធ្វើដំណើរ​មក​កាន់​ដៃ​ស្បូន បើ​ធៀប​ទៅ​នឹង​ស្ត្រី​ជាច្រើន ដែល​តែងតែ​មាន​រដូវ​នៅ​កន្លះ​ខែ​បន្ទាប់​ពី​ការផ្ទុះ​។ អ្នក​អាច​មាន​ផ្ទៃពោះ​គ្រប់ពេល រាស់​ពេល​ដែល​អ្នក​រួម​ភេទ ហើយ​វា​ជា​ការសំខាន់ ដែល​អ្នក​គួរតែ​ប្រើ​របាំង​ការពារ ឬ​ការ​ពន្យារកំណើត រាល់ពេល​ដែល​អ្នកធ្វើកា​រ​រួមភេទ​។​
​ស្ត្រី គឺ​មាន​មេ​ជីវិត​ញី ឯ​បុរស​វិញ គឺ​មាន​មេ​ជីវិត​ឈ្មោល​។ គ្រប់​ស្ត្រី គឺ​មាន​ក្រពេញ​អូវែ​ពីរ​តូចៗ​នៅក្នុង​ពោះ​របស់​ពួកគេ ដែល​នៅ​សងខាង​ស្បូន ដែល​វា​បំពេញ​ទៅ​ដោយ​ស៊ុត​របស់​មេ​ជីវិត​ញី​រាប់រយ​រាប់ពាន់​។ នៅពេល​ដែល​ស្ត្រី​ពេញវ័យ ក្រពេញ​អូវែ​របស់​ស្ត្រី នឹង​ផលិត​អ័រម៉ូន​Estrogen ដែល​ជា​ហេតុ​ធ្វើឱ្យ​មាន​ការបញ្ចេញ​អូវុល ឬ​មេ​ជីវិត​ញី​ជា​រៀងរាល់ខែ ដែល​គេ​ហៅថា ជា​ដំណើរ​នៃ​ការ​ទំ​ជ្រុះ​របស់​អូវុល​។​
​ឯ​បុរស​វិញ មាន​ពងស្វាស​ពីរ​គ្រាប់ នៅក្នុង​ស្រោមពង​របស់​ពួកគេ​។ មេ​ជីវិត​ឈ្មោល ត្រូវបាន​បង្កើត​នៅក្នុង​ពងស្វាស​ទាំង​ពីរ​នោះ​។ ស្ត្រី​មាន​ការខុសប្លែក​ពី​បុរស គឺ​ស្ត្រី​បញ្ចេញ​អូវុល ឬ​មេ​ជីវិត​ញី​មួយៗ​ជា​រៀងរាល់​ខែ ឯ​បុរស​វិញ អាច​បញ្ចេញ​មេ​ជីវិត​ឈ្មោល​រាប់ពាន់​ក្បាល រាល់ពេល​ដែល​បាញ់​ចេញ​ទឹកកាម​ម្តងៗ​៕ - sreyneang
 

0 comments:

Post a Comment