1. គ្រឿងផ្សំ ៖ ពងទា ២ គ្រាប់ ចេក ១ (យករាងទុំ ទើបមានក្លិនឈ្ងុយ)។
2. របៀបធ្វើ ៖
• ដំបូង យកសមមកកិនចេកឲ្យម៉ត់។
• បន្ទាប់មក វៃពងទាពីរគ្រាប់ចូលលាយជាមួយចេក ហើយវៃវាឲ្យសព្វ លុះត្រាតែចេកម៉ត់ល្អ មិនឃើញនៅដុំៗ។ បើអ្នកពិសារផ្អែម អាចថែមស្ករបាន។
• ចុងក្រោយ បើកភ្លើងតូចៗ ហើយចាក់ខ្លាញ់ចូលបន្តិច បន្ទាប់មក ចាក់គ្រឿងដែលអ្នកលាយហើយ ចូលទៅចៀនក្នុងរយ:ពេលពី ៣០ វិនាទីដល់ ១ នាទី (ចំនួនម្ខាង) ហើយត្រលប់ទៅម្ខាងទៀត ចៀនក្នុងរយ:ពេលដូចខាងលើជាការស្រេច។
ដូចនេះ អ្នកអាចសាកល្បងធ្វើនៅផ្ទះបាន ព្រោះវាងាយស្រួលក្នុងការចំអិន។
0 comments:
Post a Comment