Thursday, January 15, 2015

អ្នកគួ​រញ៉ាំ​កាហ្វេ ព្រោះ​ហេតុផល​មួយចំនួន​

​ការ​ទទួលទាន​កាហ្វេ​មួយ​ពែង​រាល់​ព្រឹក បាន​ក្លាយទៅជា​រឿង​មួយ ដែល​អ្នកជំនាញ​ជាច្រើន​បាន​ហាមឃាត់ ជាពិសេស ពេល​ទទួលទាន​ច្រើនពេក ព្រោះ​វា​អាច​ប៉ះពាល់​ដល់​សុខភាព​បាន​។ ខណៈពេល​ដែល​អ្នក​ទទួល​ទាន​កាហ្វេ​ជាច្រើន ទំនង​ជា​ប្តូរ​រសជាតិ​មក​ផឹក​តែ ឬ​លែង​ញ៉ាំ​ភេសជ្ជៈ​មាន​ជាតិ​កាហ្វេ​អ៊ី​ន​នោះ ការសិក្សា​ថ្មី​បានបញ្ជាក់​ថា ការ​ក្រេប​រសជាតិ​ភេសជ្ជៈ​ក្តៅៗ​នៅ​ពេល​ព្រឹក ប្រហែលជា​រឿង​ដែល​គ្រូពេទ្យ​ណែនាំ​អោយ​ធ្វើ​វិញ​។
​កាហ្វេ គឺជា​ភេសជ្ជៈ​មួយ​ប្រភេទ ដែល​ផ្ទុក​ទៅ​ដោយ​សារធាតុ​រាប់រយ​ប្រភេទ​ខុសៗ​គ្នា ដែល​អាច​បណ្តាលអោយមាន​បញ្ហា​ដល់​សុខភាព​ខុសៗ​គ្នា ទាំង​ល្អ និង​អាក្រក់​។ ទោះបីជា​យ៉ាងណា​ក៏ដោយ អត្ថប្រយោជន៍​នៃ​ការ​ទទួលទាន​កាហ្វេ នៅតែ​មាន​ច្រើន​គួរសម​ដែរ ដូចជា ៖
បន្ថយ​ការប្រឈមមុខ នឹង​ជំងឺ​ទឹកនោម​ផ្អែម​
​តាម​ការសិក្សា​ថ្មី​មួយ​ដែល​បាន​ចុះផ្សាយ​ក្នុង​សារព័ត៌មាន Diabetologia បាន​រកឃើញថា ការ​ទទួលទាន​កាហ្វេ មាន​ទំនាក់ទំនង​នឹង​ការបន្ថយ​ការ​ប្រឈម នឹង​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី ២​។ អ្នកចូលរួម​សិក្សា ដែល​បង្កើន​ការ​ទទួលទាន​កាហ្វេ​របស់ខ្លួន ច្រើន​ជាង​មួយ​ពែង​ក្នុង​មួយថ្ងៃ រយៈពេល​បួន​ឆ្នាំ​ឃើញ​ថា មាន​ការថយចុះ នូវ​ចំនួន​នៃ​ការកើត​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី ២ រហូតដល់ ១១ ភាគរយ​ក្នុង​រយៈពេល ៤ ឆ្នាំក្រោយ​។ ការ​ទទួលទាន​កាហ្វេ ជា​មធ្យម គឺ​ប្រហែលជា ១,៦៩ ពែង​ក្នុង​មួយថ្ងៃ​។
បង្ការ​ការ​ខូច​ភ្នែក​
​កាហ្វេ ផ្ទុក​ទៅដោយ​ជាតិ​អង់​ទី​អុក​ស៊ីដង់ ជាពិសេស Chlorogenic Acid (CLA) ដែល​អាច​ជួយ​ការពារ​រ៉េ​ទីន​របស់​ភ្នែក ពី​ការខូចខាត​បាន​។ ការសិក្សា​ថ្មី​មួយ​បាន​អោយដឹងថា នៅពេល​កណ្តុរ​ត្រូវបាន​ចាក់​សារធាតុ Chlorogenic Acid ទៅ​ក្នុង​ខ្លួន​វា វា​ពិតជា​មិន​អាច​ធ្វើអោយ​កណ្តុរ​នោះ ខូច​តំបន់​រ៉េ​ទីន​របស់​ភ្នែក​បាន​ទេ​។
​បង្ការ​បញ្ហា​ធ្មេញ​
​ការ​ទទួលទាន​កាហ្វេ​មួយ​ពែង ទាំង​កាហ្វេ​គ្មាន​ជាតិ​កាហ្វេ​អ៊ី​ន ឬ​មាន​ជាតិ​កាហ្វេ​អ៊ី​ន សុទ្ធ​តែ​អាច​ជា​រឿង​ល្អ សម្រាប់​សុខភាព​ធ្មេញ​។ សារធាតុ​អង់​ទី​អុក​ស៊ីដង់ និង​កត្តា​ប្រឆាំងនឹង​ការ​រលាក​ផ្សេងៗ​ទៀត ក្នុង​ភេសជ្ជៈ​ប្រភេទ​នេះ ត្រូវបាន​គេ​យល់ថា អាច​ជួយ​កាត់បន្ថយ​អត្រា​បាក់ធ្មេញ ឬ​ឆ្អឹង​នៅ​ជុំវិញ​ធ្មេញ​។ អត្ថប្រយោជន៍​ចំពោះ​សុខភាព​ដ៏​ខ្លាំងក្លា នៃ​អង់​ទី​អុកស៊ី​ដង់​មួយនេះ គឺ​សារធាតុ Contingent ដែល​ធ្វើអោយ​រាងកាយ​អាច​បឺត​ស្រូប និង​ប្រើប្រាស់​វា​បាន​។
បង្ការ​ជំងឺ Parkinson
​ការ​ទទួលទាន​កាហ្វេ អាច​ទៅ​បន្ថយ ឬ​ពន្យារពេល​ការ​កើត​ជំងឺ Parkinson បាន​។ អ្នក​ទទួល​ទាន​ជាតិ​កាហ្វេ​អ៊ី​ន មិនសូវ​មាន​ឱកាស​កើត​ជំងឺ Parkinson ទេ​។ រឿង​នេះ​ត្រូវបាន​គេ​ជឿជាក់ថា ជាតិ​កាហ្វេ​អ៊ី​ន​អាចរ​លាយ​ជាមួយ​នឹង​កន្លែង​ទទួល​សារធាតុ Dopamine ដែល​ជា​តម្រូវការ​សម្រាប់​សម្របសម្រួល ដល់​លំហូរ​ជាតិ​កាល់ស្យូម​ទៅក្នុង​កោសិកា​។ ទោះបីជា​យ៉ាងណា​ក៏ដោយ អ្នក​ដែល​មាន​ជំងឺ Parkinson ហើយ​មាន​ការប្រែប្រួល​ហ្សែ​ន​ទៀត​នោះ គឺ​មិន​អាច​ប្រមូលផ្តុំ​អត្ថប្រយោជន៍ នៃ​ការ​ទទួលទាន​កាហ្វេ​បានឡើយ​។
​បង្ការ​ការហឹង​ក្នុង​ត្រចៀក​
​សម្លេង ឬ​ការ​លឺសូរ​ងឿងៗ​ក្នុង​ត្រចៀក អាចជា​រឿង​ដែល​ពិបាក​ទ្រាំ ជាពិសេស អ្នក​ដែល​មាន​បញ្ហា​នៅ​ត្រចៀក​តែម្តង​។ ចំពោះ​អ្នកជំងឺ​ដែល​មាន​បញ្ហា​ហ៊ឹង​ក្នុង​ត្រចៀក អ្នក​អាច​បង្ការ​បាន​តាមរយៈ​ការ​ទទួលទាន​កាហ្វេ​មួយ​ទៅ​ពី​រពែង​។ អ្នកស្រាវជ្រាវ​បាន​រកឃើញថា កាលណា​ទទួលទាន​ជាតិ​កាហ្វេ​អ៊ី​ន​កាន់តែច្រើន កាន់តែ​មិនសូវ​មាន​បញ្ហា​ហ៊ឹង​ក្នុង​ត្រចៀក​។ ទោះបីជា​យ៉ាងណា​ក៏ដោយ ប្រហែល​ជា​ការ​ញ៉ាំ​កាហ្វេ​ប្រាំ​កែវ​ក្នុង​មួយ​ថ្ងៃ ទំនង​ជា​ជួប​បញ្ហា​ហ៊ឹង​ត្រចៀក​វិញ​រហូតដល់ ១៥ ភាគរយ​៕

0 comments:

Post a Comment