Thursday, January 15, 2015

​ពង​មាត់ បណ្តាល​មកពី​បញ្ហា​អ្វី​?

​ពង​មាត់ គឺជា​ការឈឺចាប់​មួយ ដែល​ជារឿយៗ កើតមាន​នៅ​នឹង​បបូរមាត់ ឬ​ជុំវិញ​មាត់​។ ខណៈ​ដែល​បញ្ហា​ពង​មាត់ ត្រូវ​បាន​បង្កឡើង​ដោយ​មេរោគ​វីរុស Herpes Virus ក៏​នៅ​មាន​កត្តា​ជាច្រើន​ទៀត ដែល​អាច​ជា​អ្នក​ជម្រុញ​អោយ​មាន​វា​ផងដែរ​។​
ក្រុមគ្រូពេទ្យ​អា​មេ​រិច បាន​និយាយ​ពី​កត្តា ដែល​ជម្រុញ​អោយ មាន​បញ្ហា​ពង​មាត់ ដូចជា ៖
-​    ​មាន​អារម្មណ៍​ធ្លាក់​ទឹកចិត្ត ស្ត្រេ​ស ឬ​អស់កម្លាំង​
-​    ​មាន​ជំងឺ​ផ្តាសាយ ឬ​គ្រុនក្តៅ​
-​    ​ត្រូវ​នឹង​ពន្លឺព្រះអាទិត្យ​ច្រើនពេក​
-​    ​មាន​ការប្រែប្រួល​អ័រម៉ូន ដែល​ជា​លទ្ធផល​នៃ​ការ​មាន​ផ្ទៃពោះ ឬ​ការ​មក​រដូវ​
-​    ​មាន​គ្រោះថ្នាក់ ឬ​ប៉ះទង្គិច​នៅ​នឹង​មុខ​ពី​ការងារ ការ​កោរ ឬ​ការវះកាត់​នានា​៕

0 comments:

Post a Comment