ប្រជាជនកម្ពុជាប្រាកដជាមានភាគច្រើនដែលស្គាល់ពីស្ពៃម៉្យាងដែលគេអាចហៅបានច្រើនប្រភេទដូចជាស្ពៃជើងទា ឬស្ពៃតឿ ឬស្ពៃចិន (Bok Choy) ។ ស្ពៃនេះគេអាចយកទៅចម្អិនជាមួយស៊ុបគោ និងស៊ុបស៊ូគីបាន និងអាចយកទៅឆាប្រេងខ្យងដោយមិនបាច់ដាក់សាច់ ហើយនៅមានរសជាតិឆ្ងាញ់ដដែល តើអ្នកដែលបានដឹងពីអត្ថប្រយោជន៍របស់ស្ពៃនេះដែរឬទេ? នៅពេលនេះយើងនឹងបកស្រាយ ឲ្យមិត្តអ្នកអានទាំងអស់គ្នាបានយល់ និងដឹងឲ្យកាន់តែច្បាស់ពីស្ពៃមួយប្រភេទនេះ។

1. ជាតិប៉ូតាស្យូម
ស្ពៃចិននេះពិតជាពោរពេញទៅដោយប្រភពជីវជាតិនៃធម្មជាតិពិតៗ ហើយនៅក្នុងនោះក៏មានជាតិប៉ូតាស្យូមដែរ។ ដែលគេសង្កេតឃើញថាជាតិប៉ូតាស្យូមនេះ តែងតែមាននៅក្នុងឳសថដែលយើងគ្រប់គ្នាប្រើប្រាស់ផ្សព្វផ្សាយ នោះមានន័យជាតិនេះល្អសំរាប់សុខភាព។
2. អាស៊ីតហ្វូលិក
អាស៊ីតហ្វូលិកនេះផ្សំឡើងពីវីតាមីន B ដែលជាវីតាមីនដែលស្ត្រីមានផ្ទៃពោះត្រូវការជាចាំបាច់ ដូចនេះស្រ្តីមានផ្ទៃពោះអាចទទួលទានស្ពៃនេះឲ្យច្រើនក៏មិនប៉ះពាល់ដល់កូនក្នុងផ្ទៃដែរ។
3. វីតាមីន C
គេតែងតែឃើញវីតាមីន C ភាគច្រើនមាននៅក្នុងផ្លែឈើ ប៉ុន្តែវីតាមីន C នេះក៏មាននៅក្នុងស្ពៃនេះដែរ។ វាអាចជំនួយដល់ស្បែក និងការពារមិនឲ្យងាយឆ្លងជំងឺផ្សេងៗបានទៀតផង។
4. សារធាតុប្រឆាំងអុកស៊ីតកម្ម
នេះក៏ជាសារធាតុសំខាន់ដែលមាននៅក្នុងស្ពៃនេះដែរ វាអាចប្រឆាំងនឺងជំងឺមហារីក, មេរោគនៃជំងឺផ្សេងៗ ហើយជាពិសេសនោះល្អសំរាប់បេះដូង។
5. កាបូនអ៊ីដ្រាត
ស្ពៃនេះមានជាតិកាបូនអ៊ីដ្រូតិចតួច អ្នកដែលកំពុងសំរកទំងន់អាចទទួលទានបាន ដោយពុំភ័យខ្លាចធ្វើឲ្យធាត់ ឬប៉ះពាល់ដល់ការសំរក់ទំងន់ឡើយ។
6. កាឡូរី
ស្ពៃចិននេះជាបន្លែពណ៌បៃតង ដូច្នេះវាគ្មានសារជាតិធ្វើឲ្យធាត់ ឬជាតិស្ករនោះទេ ដូចនេះវាមិនបង្កឲ្យអ្នកកើនឡើងជាតិខ្លាញ់មិនល្អនោះទេ ដូចនេះមនុស្សគ្រប់វ័យអាចទទួលទានបានដោយគ្មានក្តីបារម្មណ៍ និងល្អសំរាប់សុខភាពទៀតផង។
នាពេលបច្ចុប្បន្ននេះ ស្ពៃចិននេះពិតជាពេញនិយមនៅក្នុងប្រទេសកម្ពុជា ទាំងកន្លែងលក់ស៊ុបគោ និងស៊ុបស៊ូគី និងតាមបណ្តាភោជនីយដ្ឋានតែងតែជ្រើសរើសស្ពៃចិននេះយកទៅធ្វើជាម្ហូបពិសេសៗសំរាប់អតិថិជន ហើយយើងគ្រប់គ្នាអាចរកជាវស្ពៃចិននេះតាមបណ្តាផ្សារនៅក្បែរៗផ្ទះបាន។
0 comments:
Post a Comment